ការចាយលុយសាមញ្ញសាមញ្ញ ប៉ុន្តែមានឥទ្ធិពល ដល់ថ្ងៃអនាគត

lyvannak

🌱 កុំចាយដើម្បីឲ្យគេមើលថាអ្នកមាន ការបង្ហាញភាពមាន មិនធ្វើឲ្យអ្នកមានពិតទេ តែការគ្រប់គ្រងលុយបានល្អ ទើបធ្វើឲ្យអ្នករឹងមាំពីក្នុងគ្រួសារ។


🌱 រៀនចាយដូចមនុស្សមានចិត្តគិតវែង សន្សំមុនចាយ វិនិយោគមុនអួត និងគិតពីលទ្ធផលមុនការចំណាយរាល់លើក មនុស្សមានពិត គេមើលលុយជាឧបករណ៍ មិនមែនជារបស់តាំងបង្ហាញ។


🌱 ចាយដើម្បីបង្កើតទុន មិនមែនបំផ្លាញទុន រាល់ការចំណាយ គួរតែបន្ថែមតម្លៃឲ្យខ្លួនឯង ដូចជា ចំណេះដឹង ជំនាញ បណ្ដាញមនុស្ស និងឱកាសថ្មីៗ មិនមែនបន្ថែមតែភាពសប្បាយខ្លីៗ។


🌱 ចាយលុយដើម្បីធនធានសង្គម និងការរីកចម្រើនផ្ទាល់ខ្លួន ការចំណាយលើទំនាក់ទំនងល្អ ការអភិវឌ្ឍខ្លួន និងសុខភាព គឺជាការវិនិយោគដែលមិនធ្លាក់ថ្លៃ។


🌱 ចេះប្រើលុយរៀល គឺចេះគ្រប់គ្រងលុយ អ្នកដែលគ្រប់គ្រងបានសូម្បីតែលុយតិច នឹងអាចគ្រប់គ្រងបានលុយច្រើននៅថ្ងៃមុខ។


🎯 មនុស្សឆ្លាត មិនសួរថាចាយបានប៉ុន្មានទេ តែសួរថា រាល់ការចាយនោះ នាំខ្លួនឯងទៅកាន់អនាគតដ៏ល្អប្រសើរ ឬនាំទៅរកបំណុលដ៏អាក្រក់។


Comments