ការមិនផ្ដល់ឱកាស មិនមែនអ្នកគ្មានសមត្ថភាព តែអ្នកមិនទទួលបានការទុកចិត្ដ ពេលខ្លះវាពិតជាឈឺចាប់នៅពីខាងក្រោយការខិតខំប្រឹង ប៉ន្តែមិនមានឡើយសូម្បីឱកាសទទួលយករសជាតិថ្មី បង្ហាញស្នាដៃថ្មី លទ្ធផលថ្មីៗ...
រៀនអត់ធ្មត់បន្តទៀត ការប្រមាថល្មមៗវាមិនធ្វើឲ្យយើង ឈឺចាប់ពេញមួយជីវិតនោះទេ ប៉ុន្តែពេញមួយជីវិតថាតើអាចទទួលបានការប្រមាថប៉ុន្មានដង? របៀបឆ្លើយតបការប្រមាថបែបណា…
ថ្ងៃដែលមនុស្សគ្មានធនធាន គ្មានកិត្ដិនាម គ្មានស្នាដៃលើសង្គម…គេនឹងប្រមាថ ប៉ុន្តែរបៀបឆ្លើយតបគឺ ទ្រាំសិន ទ្រាំប្រមាថសិនចុះ! ដកឃ្លាត្រឹម4»10ឆ្នាំ បង្ហាញអំពីលទ្ធផលថ្មីមួយ ផ្លាស់ប្ដូរពីពាក្យគេប្រមាថ មកពាក្យសូមអបអរសាទរ។
❤️កុំខំប្រឹងផ្គាប់ចិត្ដគេ ព្រោះតែទទួលយកពាក្យលើកតម្កើងក្លែងក្លាយ គេប្ដូរឥរិយាបថដោយសារអ្នកជាខ្លួនអ្នក អ្នកដើរតាមក្ដីស្រមៃរបស់អ្នក។
✅គេប្រមាថយើងបានថ្ងៃដែលយើងតូចទាបជាងគេ ប៉ុន្តែបើថ្ងៃណាមួយយើងមានឱកាសខ្ពង់ខ្ពស់ «Stay Humble »



