របស់តែមួយគត់ដែលអ្នកគួរមើលថែ...

lyvannak

🌱 របស់តែមួយគត់ដែលអ្នកគួរមើលថែឲ្យបានល្អបំផុត មិនមែនលុយ មិនមែនកេរ្តិ៍ឈ្មោះទេ ប៉ុន្តែគឺជា ផ្លូវចិត្តរបស់អ្នក។


🌱 ពេលចិត្តល្អ សូម្បីតែជីវិតលំបាក ក៏អាចរស់បានដោយមិនបាក់ស្បាតជាមួយស្ថានភាពមួយនោះ។


🌱 ពេលចិត្តអស់កម្លាំង ទោះមានគ្រប់យ៉ាង ក៏នៅតែមានអារម្មណ៍ថាខ្វះៗ។


🌱 មនុស្សភាគច្រើនខំរកលុយ ខំរកការទទួលស្គាល់ តែភ្លេចថែចិត្តរបស់ខ្លួនឯង។


🌱 ការពារចិត្ត មិនមែនជាការខ្សោយទេ ប៉ុន្តែជាការយល់ខ្លួនឯង និងគោរពជីវិតខ្លួនឯង។


🎯 បើចិត្តអ្នកនៅរឹងមាំ អ្នកអាចបន្តដំណើរបាន ទោះផ្លូវមុខពិបាកយ៉ាងណាក៏ដោយ ដូច្នេះ មុននឹងមើលថែអ្វីផ្សេង សូមមើលថែ ផ្លូវចិត្តខ្លួនឯង ជាមុនសិន។


❤️ត្រូវរៀនរស់ជាមួយ សាច់រឿងជីវិតខ្លួនឯង ព្រោះគ្មាននរណាអាចរស់ជំនួសយើងបានទេ ត្រូវចាំថាសាច់រឿងនិទានគឺស្រស់ស្អាត មានតែការឈ្នះ គ្មានការឈឺចាប់ តែជីវិតពិត តែងតែមានទឹកភ្នែក និងការបាត់បង់ភ្ជាប់មកជាមួយរៀងរហូត។


Comments