បើក្ដីស្រមៃធំ គឺត្រូវការលះបង់ច្រើន

lyvannak

តើអ្នកបានខំប៉ុណ្ណាហើយ តើអ្នកប្រឹងធ្វើវាអស់ពីចិត្ដទេ?

តើដឹងទេថាខ្លួននៅពេលវេលាប៉ុន្មានទៀត?


ដើម្បីតាមរកវត្ថុក្នុងក្ដីស្រមៃ

តើមានឱកាសប៉ុន្មានអាចធ្វើវា តើសុខភាពនៅរឹងមាំដល់ថ្ងៃណាឆ្នាំណា?


ពួកយើងកើតមកជាមួយពាក្យថាសង្គមបែបហ្នឹងហើយ បណ្ដោយទៅ គ្រប់យ៉ាងតាមវាសនាទៅ មិនយូទេភាពស្រពិចស្រពិលនៃក្ដីសុបិន្ដ ក៏កាន់តែវង្វេងទៅតាមសង្គមបង្វិលខួរដែរ។


យើងមានក្ដីសុបិន្ត យើងមានការចង់បានចង់មាន តែអ្វីដែលយើងមិនហាននោះគឺខ្លាចហត់ ខ្លាចនឿយ ចង់ចាយពេលលើរឿងសោកសៅ ផឹកច្រៀងរាំគ្មានដែលកំណត់ ចង់តែសំរាក់ទាំងខ្លួនកំពុងខ្វះខាត។


👉បើក្ដីស្រមៃធំ គឺត្រូវការលះបង់ច្រើន ត្រូវលះបង់ភាពរីករាយបង្កើតចំណងទុក្ខ លះបង់ពេលវេលាកក់ក្ដីបន្តិច ហ៊ានឆ្ងាយដើម្បីប្រសើរជាងមុន ហ៊ានដើរចេញពីមនុស្សក្បែរខ្លួនមិនចំណេញ។


🔥សាកស្រមៃ៥ឆ្នាំខាងមុខលេងៗមើល ថាតើមានមនុស្សប៉ុន្មាននាក់នៅចាំជួយ ឬ ក៏៥ឆ្នាំនោះបាត់បង់មនុស្សសំខាន់ៗប៉ុន្មានអ្នក? ដូចច្នេះហើយ សូមខិតខំប្រឹងឲ្យខ្លាំងទាន់នៅមានពេលវេលាក្នុងដៃ មានរាងកាយរឹងមាំ មានទន់នៃក្ដីសង្ឃឹម។


Comments