"រៀនរស់នៅម្នាក់ឯង"
ត្រូវចេះរៀនរស់នៅម្នាក់ឯង ព្រោះមិនមែនគ្រប់គ្នាអាចនៅក្បែរយើងរហូតនោះទេ ។ ជួនកាលវាអាចធ្វើឲ្យអារម្មណ៍យើងឯកាពេលនៅម្នាក់ឯង ជួនកាលវាក៏អាចធ្វើឲ្យយើងយល់ពីខ្លួនឯងកាន់តែច្បាស់លាស់ ។ នោះហើយជាឳកាស ដែលជួយឲ្យយើងអាចស្វែងរកឃើញពីគោលបំណងដែលយើងត្រូវធ្វើអ្វីម្យ៉ាង ។
ការចំណាយពេលវេលានៅតែម្នាក់ឯង រមែងផ្តល់ឲ្យយើងនូវភាពស្ងប់ស្ងាត់ មិនសូវច្របូកច្របល់ មិនខ្ជះខ្ជាយពេលវេលាទៅលើបរិយាកាសខាងក្រៅខ្លួន ដែលនាំឲ្យយើងរវល់ តែមិនសូវរីកចម្រើនកើនតែស្ត្រេស ។


