ទឹកក្តៅ ទឹកត្រជាក់

lyvannak

“ទឹកក្តៅ ទឹកត្រជាក់”


មានទឹកបីកែវ ទឹកក្តៅ ទឹកធម្មតា និងទឹកត្រជាក់


នៅពេលដែលអ្នកដាក់ដៃចូលក្នុងទឹកក្តៅ ហើយមកដាក់ក្នុងទឹកធម្មតា នោះអ្នកនឹងមានអារម្មណ៍ថានោះត្រជាក់


នៅពេលដែលអ្នកដាក់ដៃចូលក្នុងទឹកត្រជាក់ ហើយយកមកដាក់ក្នុងទឹកទឹកធម្មតា អ្នកបែរជាមានអារម្មណ៍ទឹកក្តៅ


ទឹកធម្មតាដូចគ្នា ហេតុអ្វីក៏ម្តងក្តៅ ម្តងត្រជាក់?

តាមពិតសីតុណ្ហភាពទឹកនៅដដែលទេ


គោលការណ៍នេះចង់បានន័យថា មនុស្សមានការយល់ឃើញផ្សេងគ្នាទៅកាន់រឿងរ៉ាវអ្វីមួយទៅតាមអារម្មណ៍នៅពេលនោះ ហើយអារម្មណ៍វាអាចប៉ះពាល់ដល់ការសម្រេចចិត្ត


ពេលដែលអារម្មណ៍មិនល្អ រឿងស្រួលក៏ទៅជាពិបាក ត្រូវក៏អាចទៅជាខុសដែរ


នៅក្នុងទំនាក់ទំនង បើសិនជាជួបគ្នាដំបូងអ្នកផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់គេច្រើនពេក តែពេលក្រោយអ្នកធ្វើមិនបាន នោះវានឹងធ្វើអោយគេបាត់បង់ជំនឿចិត្តមកលើអ្នក


ដាក់ខ្លួនបន្តិច ស្វែងយល់ពីគ្នាតាមសម្រួល អាចនឹងស្គាល់គ្នាបានយូរអង្វែង។


Comments