ជីវិតយើងម្នាក់ៗមិនមែនដឹងអំពីសេចក្ដីស្លាប់នោះទេ តែមកពីតម្រូវការជីវិតមានច្រើនរាប់មិនអស់ ត្រូវការដំណោះស្រាយបញ្ហាដូច្នេះហើយ មានតែលុយទេដែលយើងតែងតែត្រូវការដើម្បីដោះទាល់ នឹងមានជីវិត មានក្ដីសង្ឃឹម…
ក្រលេកមើលទៅជីវិតលោកឪពុកអ្នកម្ដាយអាយុ៥០»៦០សិបឆ្នាំអស់ហើយ ជីវិតគាត់នៅតែមិនទាន់បានធូរស្បើយ ចេះតែខិតខំដើម្បីកូនៗ មិនថាគាត់ឈឺប៉ុណ្ណា ក៏គាត់ខិតខំរកណាស់ ដើម្បីតម្រូវការគ្រប់យ៉ាងចំពោះគ្រួសារ🥹
កាន់តែវ័យរាងជ្រេរក៏ចាប់ផ្ដើមរកលំនឹងជីវិតមិនបាន មានតែការខិតខំទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ដ ដើម្បីតម្រូវការក្រពះគ្រួសារ…អ្នកផ្សេងគេអាចមិនយល់ពីយើងទេ ពេលឃើញយើងខំណាស់គេកាន់តែសើចចំអក តែពួកគេគ្មានបន្ទុក ពួកគេគ្មានទំនូលខុសត្រូវ ពួកគេមានទ្រព្យច្រើន…
🥰ការខិតខំរបស់យើងមិនមែនសម្រាប់ខ្លួនឯងតែប៉ុណ្ណោះទេ តែសម្រាប់អ្នកនៅពីក្រោយយើងផងដែរ។



