ពូកែកុហកខ្លួនឯងរហូត

lyvannak

សរសើរខ្លួនឯងណាស់ ពូកែកុហក់ខ្លួនឯងរហូត៖


🌱ពេលនៅមុខគេប្រឹងញញឹមធ្វើធម្មតា ដល់ផ្ទះពេលណាសំងំគេងទាំងសោកសៅ

🌱 ពេលឃើញរបស់ខ្លួនឯងចង់បាន ចង់ទិញ ចង់ប្រើ ចេះតែកុហក់ថាវាមិនចាំបាច់ទេទិញធ្វើអី

🌱 ពេលឃើញមនុស្សម្នាក់ស្អាតសង្ហាទាកទាញ ចេះតែគិតថាខ្លួនអន់ណាស់ គ្មានសមត្ថភាពអីទេ ជាតិនឹងមិនអាចបានគេ

🌱 ពេលដែលត្រូវការចាយ ចំណាយគ្រប់យ៉ាង តែគ្មានចេះប្រាប់ខ្លួនឯងថា សន្សំទុកទៅព្រោះយើងរកលុយប្រភពចំណូលតិច


☺️មានរឿងជាច្រើនមនុស្សយើងតែងតែកុហក់ខ្លួនឯង តែងតែលាក់បាំង រឿងសោកសង្រេង ព្រោះតែជីវិត ព្រោះតែដើម្បីសង្គមមនុស្សជុំវិញខ្លួន សង្គមគ្រួសារ…។


❤️កុំកុហក់ខ្លួនឯងច្រើនពេក ពិបាកតែម្នាក់ឯង រៀនបន្ថូរបន្ថយខ្លះទៅ សម្ពាធវ័យកាន់តែចាស់ គ្រប់យ៉ាងត្រូវការសំរាកត្រូវការ លើកទឹកចិត្ដខ្លួនឯងវិញដែរ


Comments