មនុស្សយើងមិនត្រឹមតែត្រូវការសម្រាករាងកាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវការអាហារផ្លូវចិត្តផងដែរ អាហារផ្លូវចិត្តដែលសំខាន់បំផុត គឺ ភាពសប្បាយរីករាយ និងអារម្មណ៍វិជ្ជមាន។
💛ហេតុអ្វីបានជា «ភាពសប្បាយរីករាយ» សំខាន់?
ព្រោះវាជាថាមពលវិជ្ជមានដែលជួយឲ្យខួរក្បាល និងបេះដូងយើងបានសម្រាកពិតប្រាកដ ការសើចតិចៗ ឬការសប្បាយជាមួយមិត្តភក្តិ គឺអាចជួយបំបាត់ភាពតានតឹងបានលឿនជាងគេ វាជាថ្នាំធម្មជាតិ ដែលមិនអាចទិញបានតាមហាង តែអាចបង្កើតបានដោយចិត្តនិងបរិយាកាស។
☘️ ស្ដាប់តន្ត្រីស្រទន់ ឬចម្រៀងដែលបំពេញចិត្ត
☘️ ចែករំលែកពេលវេលាជាមួយមនុស្សដែលយើងស្រឡាញ់
☘️ ចុះហាត់ប្រាណតិចៗ ដើម្បីបំបាត់អារម្មណ៍ឆេវឆាវខ្លាំងៗសព្វថ្ងៃ
☘️ ធ្វើសកម្មភាពតូចៗដែលយើងចូលចិត្ត ដូចជាអានសៀវភៅ កែសម្ផស្ស ឬថែសួនផ្កា
💛 ក្រោយពេលហត់នឿយពីការងារ ឬការសិក្សា កុំភ្លេចផ្តល់អាហារផ្លូវចិត្តដល់ខ្លួនឯង ភាពសប្បាយរីករាយគឺជាគន្លឹះក្នុងការរក្សាសុខភាពផ្លូវចិត្ត និងបន្តអោយថ្ងៃស្អែកកាន់តែមានថាមពល។


