កុំទាន់អួតថាយើងមានទុក្ខធំជាងគេ ដរាបណាយើងមិនទាន់ជួបអ្នកដែលមានទុក្ខធំជាងយើង ។
កុំទាន់អួតថាបេះដូងយើងរឹងដូចថ្មដា ដរាបណាយើងមិនទាន់ជួបអ្នកធ្វើឱ្យវាទន់ដូចនំកូរ។
កុំទាន់អួតថាយើងចិត្តដាច់ ដរាបណាយើងមិនទាន់ជួបអ្នកធ្វើឱ្យយើងចិត្តទន់។
កុំទាន់អួតថាខ្លួនមានយុត្តិធម៌ ដរាបណាយើងមិនទាន់ជួបអ្នកធ្វើឱ្យយើងចេះលំអៀង។



