រឿងសំខាន់ដែលក្មេងប្រុសគួរធ្វើ

lyvannak

🔥 គ្រប់គ្រងអារម្មណ៍ មិនឲ្យអារម្មណ៍គ្រប់គ្រងខ្លួន

បុរសពិត មិនមែនមិនងាយខឹង តែបើខឹងក៏ចេះគ្រប់គ្រងកំហឹង មិនឲ្យវាបំផ្លាញអនាគត។


🔥ទទួលខុសត្រូវលើជីវិតខ្លួនឯង

មិនបន្ទោសសង្គម មិនបន្ទោសឱកាស បើខុស គឺទទួលស្គាល់ ហើយកែប្រែ។


🔥អភិវឌ្ឍជំនាញ និងហិរញ្ញវត្ថុជានិច្ច

បុរសពិត មិនរស់តែសម្រាប់ថ្ងៃនេះ គេគិតពីស្ថិរភាព គិតពីមូលដ្ឋានរឹងមាំ សម្រាប់ខ្លួន និងគ្រួសារ។


🔥គោរពស្ត្រី និងគោរពខ្លួនឯង

ភាពរឹងមាំ មិនមែនបង្ខំគេ តែជាការគោរព និងការពារអ្នកដែលស្រលាញ់។


🔥 រក្សាពាក្យសន្យា

បុរសពិត មិនសន្យាច្រើន តែអ្វីដែលនិយាយ គឺធ្វើបាន។


🔥មិនបង្ហាញកម្លាំង តែបង្ហាញលទ្ធផល

សំឡេងខ្លាំង មិនស្មើសមត្ថភាព លទ្ធផលជាក់ស្តែង ទើបធ្វើឲ្យមនុស្សគោរព។


🔥ថែរក្សាសុខភាព និងវិន័យ

រាងកាយខ្សោយ វិន័យខ្សោយ ជីវិតក៏ខ្សោយដែរ។


Comments