រឿងលំបាកមិនបានធ្វើឲ្យយើងទន់ខ្សោយនោះទេ

lyvannak

រឿងលំបាកមិនបានធ្វើឲ្យយើងទន់ខ្សោយនោះទេ ប៉ុន្តែ បើយើងទន់ខ្សោយ ទើបវាធ្វើឲ្យយើងលំបាកយ៉ាងពិតប្រាកដ ។


បើសិនជាយើងមិនអាចមើលឃើញឳកាសនៅក្នុងបញ្ហា យើងនឹង បាត់បង់ឳកាសជារៀងរហូត ។ ពេលខ្លះ មនុស្សយើងទាល់តែជួបរឿងរ៉ាវលំបាកខ្លះ ទើបយើងដឹងថា ខ្លួនឯងរឹងមាំប៉ុណ្ណា ។ ពេលដែលយើងដោះស្រាយបញ្ហាក្នុងជីវិតរាល់ថ្ងៃមិនបាន មិនមែនមកពីយើងអសមត្ថភាពនោះទេ ប៉ុន្តែ វាមកពីយើងប្រើប្រាស់ខួរក្បាលរបស់យើងខ្លាំងលើសកម្រិតពេក ។ ហើយពេលខ្លះ មកពីយើងភ័យខ្លាចពេក ទើបធ្វើឲ្យសមត្ថភាពយើងចុះខ្សោយ មិនអាចដោះស្រាយការលំបាកក្នុងជីវិតបាន ដោយសារយើងមើលឃើញខ្លួនឯង តូចទាបជាងបញ្ហា ដូច្នេះហើយ បានជាបញ្ហាតូចធំ វាអាចគ្របសង្កត់លើចិត្តគំនិតរបស់យើងបាន ។


ពេលដែលយើងលំបាកខ្លាំង គឺជាពេលដែលយើងជិតទទួលបានជោគជ័យហើយ ដូច្នេះ កុំឆាប់បោះបង់ខ្លួនឯងចោលអី ព្រោះជីវិតរបស់យើងមានតម្លៃណាស់ ។


Comments