របស់កាយមិនស្មើ របួសចិត្ត

lyvannak

🌱 របួសកាយ គេឃើញស្នាម ប៉ុន្តែរបួសចិត្ត គេឃើញតែភាពស្ងៀមស្ងាត់ ដែលមិនមាននរណាសួរ ក្រៅពីខ្លួនឯង។


🌱 ហត់កាយ អាចសម្រាកបាន តែហត់ចិត្ត សូម្បីសម្រាក ក៏មិនបានស្ងប់។


🌱 មនុស្សដែលញញឹមជាញឹកញាប់ មិនប្រាកដថាមានចិត្តសប្បាយទេ ព្រោះពេលខ្លះ ញញឹមគ្រាន់តែជាវិធីលាក់ការឈឺចាប់។


|🌱 រឿងខ្លះ មិនអាចនិយាយបាន មិនមែនព្រោះមិនចង់និយាយទេ ប៉ុន្តែព្រោះដឹងថា និយាយទៅក៏គ្មានអ្នកយល់។


🌱 ព្រហ្មលិខិត មិនលេងសើចនឹងយើងទេ វាគ្រាន់តែជ្រើសរើសមនុស្សខ្លាំងៗ ឲ្យឆ្លងកាត់រឿងធ្ងន់ៗ។


🌱 ជីវិតមិនសួរថាយើងត្រៀមរួចរាល់ឬអត់ទេ វាគ្រាន់តែបន្តទៅមុខ ហើយបង្ខំឲ្យយើងរៀនអត់ធ្មត់។


🎯 មនុស្សខ្លះ រឹងមាំមិនមែនព្រោះមិនឈឺទេ ប៉ុន្តែព្រោះគ្មានជម្រើសក្រៅពីការឈរឡើងវិញ។


❤️ រៀនព្យាបាលចិត្តខ្លួនឯង មុននឹងរំពឹងថាមនុស្សផ្សេង នឹងយល់ពីការឈឺចាប់របស់យើង។


Comments