នឿយតែស៊ូ រអ៊ូប៉ុន្តែនៅបន្តធ្វើ

lyvannak

ជីវិតដើម្បីក្រពះ ដើម្បីអាហារ៣ពេលដូចគេដូចឯង ប៉ុន្តែត្រូវរត់តាមលុយ ហាលភ្លៀងហាលខ្យល់ហាលកម្ដៅ…


អ្នកគ្មានសិទ្ធទេរឿងកើតមកមានជីវភាពមានឬក្រ ប៉ុន្តែភាពមានក្រអ្នកអាចរកវាបាន អាស្រ័យថាតើអ្នកតស៊ូបានប៉ុណ្ណា ចុះចាញ់ឬជម្នះ…


បើយើងខ្សត់យើងគ្រាន់តែហត់ជាងគេអ្នកមាន យើងមិនមានធនធានគឺលំបាកជាងគេបន្តិច ជឿចុះគោលដៅជីវិតយើងក៏គង់តែបានទៅដល់ដូចគ្នា។


❤️ថ្ងៃណាមានការងារធ្វើ—ត្រូវធ្វើឲ្យប្រសើរជាងមុន ធ្វើឲ្យខ្លួនមានតម្លៃ

សង្គមធំ យើងតូច ចិត្តត្រូវធំជាងបញ្ហា។


👉លុយសំខាន់ ប៉ុន្តែចិត្តស្ងប់សំខាន់ជាង បើសង្គមវិកវរ យើងត្រូវរឹង បើជាតិកំពុងសង្គ្រាម ការបារម្ភមិនជួយអី មានតែ ការខិតខំការពារព័ត៌មាន ការពារសុខភាព ការពារដើម្បីប្រយោជន៍រួមជាធ្លុងមួយ។


Comments