លាក់គោលបំណងឲ្យជិត សំងំធ្វើរហូតដល់ទទួលបានសមទ្ធិផល ក៏មិនយឺតពេលក្នុងការបង្ហាញដែរ មិនមែនព្រោះខ្លាចគេដឹងថាយើងរីកលូតលាស់ ឬក៏ដំក្បាលចុះក្រោមទេ ប៉ុន្តែការថែរក្សាផ្លូវចិត្ដឲ្យមានភាពស្ងប់ស្ងាត់ អាចផ្ដោត អាចបន្តដំណើរតទៅមុខយ៉ាងកក់ក្ដៅ ដោយពុំមានសំលេងរំខានតាមផ្លូវដែលយើងបានដើរ។
✨ជីវិតមិនបាច់បង្ហាញរាល់ជំហានដ៏លំបាក ឬរូបភាពអន់ៗក្នុងផ្លូវជីវិតរបស់យើងទេ រៀនបង្កើតភាពរឹងមាំជាងមុន អាចគ្មានអ្នកចាប់អារម្មណ៍ អាចគ្មានអ្នកយល់ចិត្ដ តែសមត្ថភាពពិតប្រាកដ គឺមិនចាំបាច់ឆ្លងកាត់ការរអិលដួលច្រើនលើកច្រើនសារ។
💖រៀនបិតមាត់ឲ្យជិត រៀនសំងំធ្វើឲ្យខ្លាំងក្លា ដាក់វិន័យមួយដ៏សែនតឹងតែង ហើយចេះកំដរខ្លួនឯងក្នុងទុក្ខលំបាកទាំងនោះ ឆាកជីវិតយូៗទៅវាគង់តែសមទេ ល្មមដល់ថ្ងៃយើងរីកលូតលាស់ពេញលេញ លេចធ្លោមានមុខមាត់ ចាំបើកបង្ហាញក៏មិនយឺតពេល គ្រប់គ្នានឹងជឿលើពាក្យសម្ដីដែលអ្នកអធិប្បាយគ្រប់ពាក្យទាំងអស់។



