🌱 ពេលខ្លះក្នុងជីវិត យើងត្រូវរៀនទទួលយកស្ថានភាព ដែលអាក្រក់បំផុតដោយគ្មានសម្លេងតវ៉ា ហើយមានតែចិត្តដែលស្ងប់ប៉ុណ្ណោះដើម្បីដោះស្រាយវា។
🌱 ទម្លាប់និយាយថា “មិនអីទេ” មិនមែនមានន័យថាមិនឈឺចាប់ តែមានន័យថា យើងមិនអនុញ្ញាតឲ្យការឈឺចាប់ បំផ្លាញខ្លួនឯងទៀត។
🌱 ពេលដែលអ្វីៗមើលទៅដូចជាអស់ផ្លូវដើរ ការជឿថា “គ្រប់យ៉ាងអាចទៅរួច” គឺជាកម្លាំងចិត្តឬក៏ជាក្ដីសង្ឃឹមតូចមួយ ដែលទប់ឲ្យយើងមិនដួលរលំ។
🌱 ជីវិតមិនសន្យាថានឹងងាយស្រួល តែវាបង្រៀនឲ្យយើងរឹងមាំ តាមរយៈអ្វីៗ ដែលយើងមិនអាចជ្រើសរើសបាន។
🎯ការទ្រាំមិនមែនភាពទន់ខ្សោយ វាជាភស្តុតាងថា យើងនៅតែចង់រស់
និងមិនបោះបង់ខ្លួនឯងដរាបណាដង្ហើមនៅមាន គ្រប់ការរំពឹងតែងតែខកបំណងជានិច្ចព្រោះ បុព្វហេតុនៃរឿងរ៉ាវមិនចេះចប់ឡើយ។



