ខ្ញុំផ្ទាល់មានអារម្មណ៍ថាខែនេះកំពុងកន្លងផុតទៅក្នុងល្បឿនដែលយឺតយ៉ាវបំផុត។ ខ្ញុំមិនដឹងថាត្រូវពណ៌នាវាយ៉ាងម៉េច?ព្រោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ខ្ញុំបានរកឃើញថាខ្លួនឯងកំពុងវង្វេងនៅក្នុងជម្រៅដ៏ជ្រៅមួយ។
ខ្ញុំលែងចូលចិត្តអីដែលខ្ញុំធ្លាប់ចូលតែចិត្ត! ខ្ញុំលែងរំភើបនឹងរឿងដែលធ្លាប់ធ្វើឱ្យខ្ញុំរំភើបចិត្តកាលពីមុន។
ថ្ងៃខ្លះ ខ្ញុំក៏ត្រូវបង្ខំខ្លួនឯងឱ្យទៅដល់កន្លែងផ្សេងៗ តែខ្ញុំនៅតែមិនអាចទទួលបានអ្វីមួយត្រលប់មកវិញ។
ខ្ញុំមានអារម្មណ៍ដូចជាផ្នែកមួយរនៃជាិវិតបស់ខ្ញុំបានស្លាប់ទៅហើយ។ ភ្លាមៗនោះ! ខ្ញុំហាក់ដូចជាអស់សង្ឃឹមក្នុងការបន្ដស្វែងរកក្ដីសុខ សុភមង្គល និង ដំណើរល្អរបស់ជីវិតដូចដែលធ្លាប់ស្រមៃរហូតមក។និយាយដោយស្មោះត្រង់ទៅខែតុលាដែលកន្លងទៅ ហាក់ដូចជាមិនសមនឹងខ្ញុំទាល់តែសោះ! ខ្ញុំគួរបានល្អជាងនេះ មានក្ដីសុខជាងនេះ! តែជំនួសមកវិញខ្ញុំមានអារម្មណ៍ថាទម្ងន់នៃភាពលំបាករបស់វាកាន់តែធ្ងន់លើស្មារបស់ខ្ញុំ។
ទោះបីជាខ្ញុំធ្លាប់ដោះស្រាយជាមួយនឹងការឈឺចាប់ និង បញ្ហានានាបានច្រើនហើយក៏ដោយ។តែខ្ញុំនៅតែយល់ថាបន្ទុកនេះវាប្រេះចូលទៅក្នុងឆ្អឹងរបស់ខ្ញុំរួចទៅហើយ។
វាក៏ជាលើកដំបូងដែលខ្ញុំប្រាថ្នាឱ្យមួយខែ ឬ មួយឆ្នាំរំលងពីខ្ញុំទៅយ៉ាងលឿន។ ខ្ញុំចង់ឱ្យវាបាត់ពីការចងចាំរបស់ខ្ញុំ! ខែតុលាធ្វើឱ្យខ្ញុំសោកសៅខ្លាំងណាស់។ នោះហើយជារបៀបដែលជីវិតបានឱ្យវាកើតឡើង។
ប៉ុន្តែយ៉ាងណាក៏ដោយ!ទោះបីជាពេលនេះមិនល្អសម្រាប់ខ្ញុំក៏ដោយ! ខ្ញុំគ្រាន់តែសង្ឃឹមថាខែវិច្ឆិកានេះអាចរកឃើញភាពទន់ភ្លន់ ការចុះសម្រុងនឹងជីវិត រួមនឹងសន្ដិភាពដ៏ពេញលេញនៅក្នុងដួងវិញ្ញាណរបស់ខ្ញុំ។សង្ឃឹមថាខែក្រោយៗមកទៀត ជីវិតនឹងនាំយកតែរឿងល្អៗ មនុស្សល្អៗ អារម្មណ៍ស្ងប់សុខ ខ្ញុំចង់មានសុខភាពជីវិតដែលល្អបរិបូរណ៍។



