យើងម្នាក់ៗ វិលវល់ក្នុងចន្លោះពេលវេលាទាំង៣នេះ

lyvannak

យើងម្នាក់ៗ វិលវល់ក្នុងចន្លោះពេលវេលាទាំង៣នេះ៖

១/ ឱបខ្ញុំឱ្យណែនៗ

២/ ដាក់ខ្ញុំចុះ

៣/ កុំរវល់ជាមួយខ្ញុំ

ចន្លោះនេះចាប់ផ្ដើមបង្ហាញច្បាស់ ក្នុងឆ្នាំដំបូងៗនៃជីវិតដែលក្មេងៗស្ថិតក្នុងចន្លោះវ័យ #ឱបខ្ញុំឱ្យណែន (ទារក) ទៅជា #ដាក់ខ្ញុំចុះ (វ័យកុមារ)។

ពីព្រោះក្មេងចាប់ផ្ដើមរៀនពីពិភពលោក ដូចជា វារ ដើរ និង ធ្វើរឿងខ្លះបានដោយខ្លួនឯងដោយមិនបាច់ពឹងលើម្ដាយ។ នេះជាផ្នែកមួយនៃការអភិវឌ្ឍតាមធម្មជាតិ។

តែនៅចន្លោះវ័យទាំងអស់នេះមិនដូចគ្នាទេ ក្មេងអាចនឹងខ្វល់ចិត្តខ្លះពេលមានអារម្មណ៍ត្រូវពង្រាត់ បន្ទាប់មកក្មេងនឹងត្រលប់ទៅរកភាពជិតស្និទ្ធ និង សុវត្ថិភាពពិម្ដាយ។

ក្នុងវ័យជំទង់ #កុំរវល់ជាមួយខ្ញុំ ជាចន្លោះពេលលេចធ្លោដែលក្មេងចង់បានភាពជាខ្លួនឯង។ វាអាចជារឿងឈឺចាប់ ឬ ពិបាកធ្វើចិត្តបានសម្រាប់ឱពុកម្ដាយ តែអ្នកជំនាញភាគច្រើនចាត់ទុកជារឿងធម្មតា និង ចាំបាច់ចំពោះការឈានពីវ័យក្មេង ទៅមនុស្សធំ។

Comments