⏳ បើសិនជាអ្នកធ្វើការគ្មានកម្លាំងកំហែង..

lyvannak

⏳ បើសិនជាអ្នកធ្វើការគ្មានកម្លាំងកំហែង បាត់បង់កម្លាំងចិត្ត គ្មានការតស៊ូ រៀនសួរខ្លួនឯងប៉ុន្មានសំណួរនេះ ខ្ញុំធានាថា អ្នកនឹងមានថាមពលក្នុងខ្លួនឡើងវិញ!

1- ឪពុកម្តាយរបស់អ្នកឆ្នាំនេះអាយុប៉ុន្មានហើយ?

2- ឆ្នាំនេះអ្នកអាយុប៉ុន្មានហើយ?

3- លុយក្នុងហោប៉ៅរបស់អ្នកសល់ប៉ុន្មាន?

4- បើសិនជាអ្នកផ្ទះអ្នកឈឺ ត្រូវការលុយបន្ទាន់ តើអ្នកមានឱ្យពួកគាត់ទេ?

5- អ្នកអាចចិញ្ចឹមមនុស្សដែលអ្នកស្រលាញ់រស់ទេ?

6- អ្នកហ៊ានដើរចេញពីមនុស្សដែលមើលងាយអ្នក ឈប់ធ្វើការងារដែលអ្នកមិនចង់ធ្វើទេ?

7- សំណួរទាំងប៉ុន្មានខាងលើនេះ ស្តាប់ហើយមិនហ៊ានឆ្លើយមែនទេ?


បើអ៊ីចឹងមែន ប្រឹងធ្វើការទៅ គ្មានអ្នកណាគេមកលើកទឹកចិត្តយើងទេ មនុស្សពេញវ័យម្នាក់ត្រូវមានទំនួលខុសត្រូវលើខ្លួនឯង នៅពេលដែលថ្ងៃក្រោយយើងជោគជ័យ បញ្ហាទាំងអស់ខាងលើនេះ សុទ្ធតែអាចដោះស្រាយបាន។


Comments