លុយអាចផ្លាស់ប្ដូរមនុស្សបានយ៉ាងឆាប់រហ័ស ពេលមានអំណាចក្នុងដៃ មានលុយក្នុងហោបៅ ចរិតខ្លះអាចបត់ ១៨០ ដឺក្រេ ដោយមិនដឹងខ្លួន។
🌱 ទ្រព្យសម្បត្តិ នៅតែមានតម្លៃជានិច្ចតែ…មនុស្សអាចថោកចុះ
បើបេះដូងបាត់សីលធម៌ បើមោទនភាពលើសគុណធម៌ បើភ្លេចថា ខ្លួនក៏ធ្លាប់ក្រដូចគ្នា
🌱 រៀនធ្វើជាមនុស្សដែលមានគុណធម៌ ពេលមានលុយ កាន់តែស្ងៀម កាន់តែគោរពអ្នកដទៃ កាន់តែដឹងថា អ្វីដែលថ្លៃជាងលុយ គឺភាពមនុស្ស
មានព្រហ្មវិហារធម៍ទាំងបួន។
💭 ទ្រព្យសម្បត្តិអាចធ្វើឲ្យជីវិតងាយ តែបើចិត្តថោកទាប ទោះបីលុយច្រើនប៉ុណ្ណាក៏មិនអាចទិញ ការគោរពពីមនុស្សបានដែរ
👉 ដូច្នេះ កុំអួតពេលមាន កុំបាត់ខ្លួនពេលឡើងខ្ពស់ រក្សាភាពជាមនុស្សឲ្យដូចថ្ងៃដែលយើងមិនទាន់មានអ្វីក្នុងដៃ។



