មនុស្សម្នាក់ៗសុទ្ធតែខុសគ្នា...

lyvannak

មនុស្សម្នាក់អាចសើចនៅពេលបេះដូងកំពុងឈឺ ឬក៏អាចនិយាយថា “ខ្ញុំសប្បាយ” នៅពេលអស់កម្លាំងជិតដួល ហើយក៏អាចជួយគេជារៀងរាល់ថ្ងៃ តែគ្មាននរណាមកសួរថា “អ្នកសុខទេ?”


☘️ ជីវិតមិនស្មើគ្នាទេ — មនុស្សម្នាក់អាចមានរូបភាពស្អាត ប៉ុន្តែចិត្តគេបែកជាបំណែកក៏ថាបាន។


☘️ មានអ្នករស់ក្នុងពន្លឺ ប៉ុន្តែអារម្មណ៍នៅក្នុងភពងងឹតសូន្យសុង។


☘️ មានអ្នកមើលឃើញគេជាមនុស្សរឹងមាំ តែពិតជាខាងក្នុងគេកំពុងសុំឱ្យមាន នរណាម្នាក់យល់ចិត្តខ្លះ។


ជីវិតគឺការតស៊ូដើម្បីរក “សុខភាពក្នុងចិត្ត” មិនមែនការបង្ហាញពីភាពល្អនៅក្រៅទេ ដើមឈើធំមួយមិនស្អាតដោយស្លឹកទេ ប៉ុន្តែដោយឫសរបស់វាដែលមិនអាចមើលឃើញ មនុស្សក៏ដូចគ្នា  អ្នកមិនចាំបាច់មានអ្វីច្រើនទេ តែត្រូវមាន “ឫសគល់នៃចិត្ត” រឹងមាំ។


ពេលអ្នកឈរលើគោលការណ៍ខ្លួនឯង គ្មាននរណាមកអោបឲ្យកំដៅឬកម្លាំងចិត្ដទេ ប៉ុន្តែអ្នកនឹងស្គាល់ថា “អារម្មណ៍ស្ងប់” មកពីខ្លួនឯង។


🌾រៀនរស់ដើម្បីឈរជើងក្នុងសង្គម ដោយស្ងៀមស្ងាត់ ប៉ុន្តែរឹងមាំ រស់ដើម្បីស្ងៀមៗខ្លឹម តែមានសមត្ថភាពផ្ដល់ម្លប់ដល់អ្នកដទៃ នោះហើយជាជីវិតពិតប្រាកដរបស់មនុស្សដែលចេះរស់។


Comments