ប្រឹងធ្វើការ ពីថ្ងៃរះដល់ថ្ងៃលិច គ្មានចង់ឈ្នះអ្នកណាទេ គ្រាន់តែចង់ឈ្នះ វាសនារបស់ខ្លួនឯង…ខ្ញុំមិនប្រកួតជាមួយអ្នកណាទេ ខ្ញុំប្រកួតជាមួយអតីតខ្លួនឯង។
🌱ការឈ្នះមិនមែនសម្រាប់អ្នករត់លឿន តែសម្រាប់អ្នកមិនបោះបង់។
🌱ការរស់នៅគឺការប្រណាំងប្រជែងជារៀងរាល់ថ្ងៃ ប៉ុន្តែមិនចាំបាច់ស្រែកអីនោះទេគេមិនដឹងរឿងយើង យើងក៏មិនហត់ចិត្ដ។
🌱មិនមានជោគជ័យណាដែលមកពីការងាយស្រួលទេ តែជោគជ័យនឹងមកពីការមិនបោះបង់។
🌱មនុស្សខ្លះមិនសូវនិយាយអំពីសុបិន្ត តែពួកគេចាប់ផ្តើមធ្វើវារៀងរាល់ថ្ងៃ។
💭 ពេលខ្លះ ការជោគជ័យគ្រាន់តែជាថ្ងៃមួយដែលយើងអាចញញឹម ទោះបីជាអស់កម្លាំងក៏ដោយ មិនមែនដោយសាកន្លែងស្អាតៗ ឬអ្វីថ្លៃៗទេ ប៉ុន្តែដោយចិត្តស្ងប់ សុខភាពល្អ និងគិតវិជ្ជមាន។
❤️ជីវិតប្រសើរមិនមែនមកដោយសំណាងទេ តែដោយការចេះស្រលាញ់ខ្លួនឯង និងមិនបោះបង់ចំពោះអ្វីដែលយើងជឿជាក់។


