☘️ មនុស្សមានពិត ឲ្យលទ្ធផលនិយាយជំនួសខ្លួន មនុស្សក្លែងក្លាយ ឲ្យមាត់និយាយជំនួសការងារ។
☘️ មនុស្សមានពិត និយាយតិច ធ្វើច្រើន មនុស្សក្លែងក្លាយ និយាយច្រើន តែក្នុងការអនុវត្តសូន្យ។
☘️ មនុស្សមានពិត ទទួលការរិះគន់បាន ដើម្បីអភិវឌ្ឍ មនុស្សក្លែងក្លាយ ទទួលបានតែការសរសើរ ប៉ុន្តែរត់ពេលគេប្រាប់កំហុស។
☘️ មនុស្សមានពិត មិនសូវស្រលាញ់ការបង្ហាញ មនុស្សក្លែងក្លាយ រស់នៅលើការឲ្យគេដឹងថា ខ្លួនចេះ ខ្លួនមាន។
☘️ មនុស្សមានពិត ស្ងៀមស្ងាត់ តែមានលទ្ធផលបង្ហាញ មនុស្សក្លែងក្លាយ រំភើបសប្បាយ តែគ្មានអ្វីបង្ហាញក្រោយសម្ដីនិយាយចេញ។
☘️ មនុស្សមានពិត យកការងារលំបាកជាភាពរីករាយ មនុស្សក្លែងក្លាយ ជៀសវាងការងារលំបាកៗតែដណ្ដើមគុណសម្បត្ដិ ដើម្បីកុំអោយបាក់មុខមាត់។
☘️ មនុស្សមានពិត គោរពអ្នកដទៃ ទោះមានសមត្ថភាពតិចជាងខ្លួន មនុស្សក្លែងក្លាយ មើលថាខ្លួនលើគេ ហើយមិនទទួលស្តាប់។
☘️ មនុស្សមានពិត ចេះសុំទោស និងទទួលខុសត្រូវ មនុស្សក្លែងក្លាយ ស្រឡាំងកាំងរស់លើការបោះកំហុសឲ្យអ្នកដទៃ។


