ត្រូវក្លាយជាមនុស្សខ្លាំងម្នាក់...

lyvannak

នៅក្នុងពិភពលោកនេះ ការប្រកួតប្រជែង ការប្រឈមមុខនឹងបញ្ហា និងការរស់នៅមិនមែនជារឿងស្រួលនោះទេ បើអ្នកមិនខ្លាំងគ្រប់គ្រាន់ អ្នកនឹងក្លាយជាជនរងគ្រោះរៀងរាល់ថ្ងៃ អ្នកនឹងតែងតែជាមនុស្សដែលគេអាណិត ប៉ុន្តែគ្មាននរណាចង់យកភាពអាណិតចេញ ហើយជួយអ្នកដល់ទីបញ្ចប់ឡើយ។


សង្គមមិនត្រូវការអ្នកដែលអង្គុយរងចាំយុត្តិធម៌នោះទេ ព្រោះមិនមានយុត្តិធម៌ណាមួយសម្រាប់អ្នកទន់ខ្សោយ ឬសម្រាប់ប្រទេសដែលគ្មានអំណាចទេ។


ពិភពលោកដំណើរការតាមច្បាប់សារពើភ័ណ្ឌ និងអំណាច ចុះបើអ្នកមិនមានទាំងពីរនោះទេ អ្នកនឹងត្រូវរស់នៅក្នុងពិភពដែលគេកំណត់ស្តង់ដារឲ្យអ្នក។


🎯ដូច្នេះ ប្រាប់កូនជំនាន់ក្រោយ ត្រូវក្លាយជាមនុស្សខ្លាំងម្នាក់ ខ្លាំងមិនមែនសម្រាប់ដង្ហែឲ្យគេមើល ឬដើម្បីអះអាងខ្លួនឯងទេ ប៉ុន្តែខ្លាំងដើម្បីការពារខ្លួនឯង មនុស្សជាទីស្រលាញ់ និងស្រឡាញ់នូវអ្វីដែលអ្នកកំពុងតែបង្កើត ខ្លាំងដើម្បីឈ្នះអតីតកាល បញ្ហា ការរិះគន់ និងពិភពដែលមិនយកចិត្តទុកដាក់អ្នក។


👉ចាំថា៖ ពិភពលោកមិនអស់ចិត្តនឹងអ្នកទន់ខ្សោយទេ ពិភពលោកគោរពតែអ្នកដែលបន្តឈរតស៊ូនឹងវា!


Comments