អ្វីដែលយើងទទួលបាន មិនដូចអ្វីដែលបានត្រៀមទុក

lyvannak

🌿 ពេលខ្លះ អ្វីដែលយើងទទួលបាន មិនដូចអ្វីដែលបានត្រៀមទុក

ផែនការអាចផ្លាស់ប្តូរ ក្តីសង្ឃឹមអាចមិនពេញលេញ តែវាមិនមែនមានន័យថាជីវិតបរាជ័យទេ។


🌿ជីវិតមិនត្រូវតែដំណើរការតាមអ្វីដែលយើងគិត

វាមានផ្លូវរបស់វា មានពេលវេលារបស់វា និងមានមេរៀនដែលយើងមិនបានរំពឹងទុកក៏គប់ចិត្ដផង មិនត្រូវចិត្ដផង។


🌿កុំខកចិត្តពេក

ដរាបណាអ្នកនៅតែឈរបាន ដរាបណាចិត្តមិនទាន់ផ្ដេកផ្ដួលជាមួយឧបសគ្គ នោះមានន័យថា អ្នកមិនទាន់ចាញ់ទេ គ្រាន់តែត្រូវស្វែងរកថាមពលដើម្បីបន្ដដំណើរ។


🌿ពេលវេលាអាចមិនឆ្លើយតបភ្លាមៗ

តែការមិនបោះបង់ គឺជាជ័យជំនះដ៏ស្ងៀមស្ងាត់បំផុត។


🎯 មិនមែនអ្វីៗត្រូវតែបានដូចគ្រោង សំខាន់គឺ យើងនៅតែមានកម្លាំង បន្តដើរទៅមុខជាមួយរឿងតូចៗជាងច្រើន។

Comments