ការនាំចេញមាសពីថៃទៅកម្ពុជា កើនដល់ជាង 70 ពាន់លានបាតក្នុងរយៈពេលត្រឹមតែ ៧ ខែនៃឆ្នាំ 2025


ការនាំចេញមាសរបស់ប្រទេសថៃមកកាន់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងដល់ជាង 70 ពាន់លានបាត ក្នុងរយៈពេលត្រឹមតែ​ ៧ ខែដំបូងនៃឆ្នាំ 2025 ប៉ុណ្ណោះ ដែលស្ទើរតែស្មើនឹងកំណត់ត្រាកាលពីឆ្នាំមុន។


ការកើនឡើងនេះ បានជំរុញឲ្យមានការអំពាវនាវនៅក្នុងប្រទេសថៃសម្រាប់ការស៊ើបអង្កេតថាតើការនាំចេញមាសនេះមានទំនាក់ទំនងជាមួយភាពរឹងមាំរបស់ប្រាក់បាតឬអត់។


តាមការរាយការណ៍របស់ Bloomberg កត់សម្គាល់ថាមន្ត្រី និងពាណិជ្ជករថៃបានបញ្ជាក់ថា ការនាំចេញទាំងនេះ គឺធ្វើជារូបិយប័ណ្ណដុល្លារអាមេរិក និងមានសុពលភាពតាមច្បាប់ដោយធ្វើតាមរយៈឈ្មួញកម្ពុជាដែលមានអាជ្ញាប័ណ្ណនៅកម្ពុជា។


ប្រទេសកម្ពុជា មិនត្រូវបានគេព្រួយបារម្ភថាកំពុងធ្វើពាណិជ្ជកម្មខុសច្បាប់ឡើយ។ ការព្រួយបារម្ភសំខាន់គឺស្ថិតលើការត្រួតពិនិត្យរបស់ប្រទេសថៃ និងលំហូរហិរញ្ញវត្ថុជាងគេ។

Comments