រទេះសាឡី ក្លាយជាគ្រឿងតាំងលម្អដ៏ពេញនិយម នាពេលបច្ចុប្បន្ន

news4kh
រទេះគោ ដែលធ្លាប់ជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់របស់ប្រជាកសិករខ្មែរក្នុងការដឹកស្រូវ ចម្បើង និងផលដំណាំផ្សេងៗ នាពេលបច្ចុប្បន្ននេះ ហាក់ត្រូវបានគេបំភ្លេចចោលសឹងតែទាំងស្រុង ដោយសារមានមធ្យោបាយដឹកជញ្ជូនទំនើបៗមកជំនួសវិញ។ ទោះជាយ៉ាងណាក៏ដោយ បើតាមការឱ្យដឹងពីជាងដំឡើងរទេះ បានឱ្យដឹងថា រទេះគោខ្នាតតូច ឬគេស្គាល់ថារទេះសាឡី ត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយមតាមរមណីយដ្ឋាន ភោជនីយដ្ឋាន និងផ្ទះលំហែ។ ទន្ទឹមនឹងនេះ គេសង្កេតឃើញថា នៅតាមភូមិឋាននានា មានជាងឈើតិចតួចណាស់ដែលអាចដំឡើង និងផលិតរទេះគោនេះបាន ដែលធ្វើឱ្យសិប្បកម្មបុរាណមួយនេះប្រឈមនឹងការបាត់បង់។
Traditional ox-carts, once an essential mode of transportation for Cambodian farmers to carry rice, straw, and agricultural produce, have almost been completely replaced by modern vehicles. However, according to ox-cart craftspeople, small-scale ox-carts—locally known as "Roteh Salei"—have gained immense popularity as decorative display items for resorts, restaurants, and homes. Despite this growing interest in decorative usage, observers note that very few local carpenters in rural villages still possess the specialized skill to construct these traditional ox-carts, making the preservation of this craft a rising concern.

Comments