នាវាកងទ័ពជើងទឹកឥណ្ឌា INS KULISH ចូលចតនៅកំពង់ផែសមុទ្ររាម ធ្វើទស្សនកិច្ចនៅកម្ពុជា

N
news4kh
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា នាវាកងទ័ពជើងទឹកឥណ្ឌា ១គ្រឿង ឈ្មោះ INS KULISH បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។ ការចូលចតនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការពារជាតិ មិត្តភាពលើផ្ទៃសមុទ្រ និងទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌានឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជា ព្រមទាំងមានសកម្មភាពផ្លាស់ប្តូរបទពិសោធន៍ និងប្រកួតកីឡាមិត្តភាពផងដែរ។
PREAH SIHANOUK - On the morning of September 12, an Indian Naval Ship named INS KULISH docked at the Ream Naval Base in Preah Sihanouk province for an official visit to Cambodia. The arrival aims to strengthen defense cooperation, maritime friendship, and bilateral relations between the navies of Cambodia and India. During the goodwill visit, the Indian naval delegation will hold bilateral talks with Cambodian naval leadership, conduct professional exchange activities, and participate in joint sports events to foster camaraderie between both armed forces.
60.916 SRY
Khmer Brief
Write your comment...

Comments