
ក្រសួងពាណិជ្ជកម្មបានប្រកាសតម្លៃប្រេងសាំងលក់រាយថ្មី ដែលចាប់ផ្ដើមអនុវត្តពីម៉ោង ១ រសៀលថ្ងៃទី១១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។ ប្រេងសាំងធម្មតាធ្លាក់ចុះ ៧០០រៀល មកនៅ ៤.៣៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតធ្លាក់ចុះ ៣៥០រៀល មកនៅ ៥.៣០០រៀល ក្នុងមួយលីត្រ។
តម្លៃថ្មីនេះ ធៀបនឹងការប្រកាសលើកមុន បង្ហាញថា ប្រេងសាំងធម្មតា ឬ Gasoline 92 និងប្រេងម៉ាស៊ូត ឬ Gasoil 10ppm សុទ្ធតែធ្លាក់ចុះ។ ក្រសួងបន្តចេញសេចក្ដីជូនដំណឹងស្ដីពីតម្លៃលក់រាយ ដើម្បីធានាភាពច្បាស់លាស់ ឲ្យអ្នកប្រើប្រាស់ និងអ្នកលក់អាចកែសម្រួលតាមការប្រែប្រួលតម្លៃប្រេងនៅទីផ្សារអន្តរជាតិ។
រដ្ឋាភិបាលបានបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ។ នៅពេលតម្លៃប្រេងសាំងអន្តរជាតិលើស ៩០ដុល្លារ ក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិលើស ១០០ដុល្លារ ក្នុងមួយបារ៉ែល រដ្ឋាភិបាលបញ្ចុះតម្លៃបន្ថែម ១សេនដុល្លារ ក្នុងមួយលីត្រ។ ពន្ធនាំចូល និងអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ក៏ត្រូវបានបញ្ចុះដល់សូន្យ។
The Ministry of Commerce has announced new retail fuel prices, in effect from 1 p.m. on 11 November until 21 November. Regular gasoline has fallen by 700 riel to 4,350 riel a litre, while diesel has fallen by 350 riel to 5,300 riel a litre.
Compared with the previous announcement, both regular gasoline, or Gasoline 92, and diesel, or Gasoil 10ppm, are cheaper. The ministry continues to issue retail price notices to keep the market clear, so consumers and retailers can adjust to changes in international oil prices.
The government is still cutting 6.5 US cents a litre off the fuel price to ease living costs. When international gasoline rises above 90 dollars a barrel and international diesel rises above 100 dollars a barrel, it cuts a further 1 US cent a litre. Import tax and value-added tax on gasoline and diesel have also been reduced to zero.


