Sign up / Log in

រថយន្តដឹកសិស្សធ្លាក់ស្រះនៅកណ្ដាល សិស្សស្រី៥នាក់ស្លាប់

news4kh

សិស្សស្រី៥នាក់បានបាត់បង់ជីវិត ហើយសិស្ស២១នាក់ទៀតរងរបួស កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ក្រោយរថយន្តឈ្នួលឯកជនដឹកសិស្ស២៦នាក់បានធ្លាក់ចេញពីផ្លូវជាតិលេខ៨ ចូលស្រះទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ នគរបាលបានឃាត់ខ្លួនអ្នកបើកបរ ហើយកំពុងបន្តស៊ើបអង្កេត។

ហេតុការណ៍កើតឡើងវេលាម៉ោង ៧ និង ១០នាទីព្រឹក នៅភូមិអន្លង់ ឃុំព្រែកតាមាក់។ រថយន្តដឹកអ្នកដំណើរ ២៥កៅអី ត្រូវបានអាណាព្យាបាលជួល ដើម្បីដឹកសិស្សពីស្រុកពារាំង ខេត្តព្រៃវែង ទៅរៀននៅសាខាសាលាប៊ែលធីអន្តរជាតិ នៅព្រែកតាមាក់។ សាលាបានបញ្ជាក់ថា រថយន្តនេះមិនមែនជារថយន្តរបស់សាលាទេ។

តាមការបញ្ជាក់របស់សមត្ថកិច្ច អ្នកបើកបរបានបើកក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។ ពេលមានម៉ូតូបើកឆ្លងកាត់ផ្លូវ រថយន្តបានគេចចង្កូត បាត់ការគ្រប់គ្រង ហើយធ្លាក់ចូលស្រះ។ នគរបាលចរាចរណ៍ស្រុកបានឲ្យដឹងថា ការស្លាប់ទំនងជាបណ្ដាលមកពីការលង់ទឹក។ ក្នុងចំណោមអ្នករងរបួស មាន៣នាក់របួសធ្ងន់ និង១៨នាក់របួសស្រាល។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឃាត់ខ្លួនអ្នកបើកបរអាយុ ៣១ឆ្នាំ ហើយកំពុងកសាងសំណុំរឿងតាមនីតិវិធី។ សមត្ថកិច្ចក៏បានបញ្ជាក់ថា អ្នកបើកបរមិនមានបណ្ណបើកបររថយន្តទេ។ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានចូលរួមជួយសង្គ្រោះនៅកន្លែងកើតហេតុ។ ថ្នាក់ដឹកនាំសាលាបានសម្ដែងការសោកស្ដាយ ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ។


Five schoolgirls died and 21 other students were injured on the morning of 10 November, after a privately hired vehicle carrying 26 students ran off National Road 8 and entered a pond in Khsach Kandal district, Kandal province. Police have detained the driver and are continuing their investigation.

The accident happened at 7:10 a.m. in Anlong village, Prek Ta Mak commune. The 25-seat passenger vehicle had been hired by parents and guardians to take students from Pea Reang district in Prey Veng province to the Prek Ta Mak campus of BELTEI International School. The school said the vehicle was not school-owned.

According to the authorities, the driver was travelling at high speed and failed to take due care. When a motorcycle crossed the road, the vehicle swerved, the driver lost control and it entered the pond. District traffic police said the deaths were likely caused by drowning. Of those injured, three were seriously hurt and 18 had minor injuries. They were taken to hospital.

The Kandal Provincial Police Commissariat detained the 31-year-old driver and is preparing a case file under legal procedures. Police also said the driver did not hold a vehicle driving licence. Local residents and the authorities helped with the rescue at the scene. School leaders expressed their sorrow and offered their condolences to the families of those who died.

Comments