Sign up / Log in

អ៊ីរ៉ង់អះអាងវាយប្រហារដោយដ្រូនលើមូលដ្ឋានអាមេរិកនៅបារ៉ែន

news4kh

សំឡេងផ្ទុះ និងសំឡេងស៊ីរ៉ែនបានលាន់ឮនៅប្រទេសបារ៉ែន ខណៈអាជ្ញាធរជំរុញប្រជាជនឱ្យស្វែងរកទីជម្រក។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា ខ្លួនបានប្រើដ្រូនវាយប្រហារលើប្រព័ន្ធរ៉ាដាអាមេរិកនៅមូលដ្ឋានមួយក្នុងប្រទេសឈូងសមុទ្រមួយនេះ។

ការផ្ទុះលើកដំបូងត្រូវបានឮនៅម៉ោងប្រហែល ៤ ទៀបភ្លឺ ហើយប្រជាជនរាយការណ៍ពីការផ្ទុះជាបន្តបន្ទាប់ម្តងទៀតនៅម៉ោងប្រហែល ៦ កន្លះព្រឹក។ ក្រសួងមហាផ្ទៃបារ៉ែនបានស្នើឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ ទៅកាន់កន្លែងសុវត្ថិភាពដែលនៅជិតបំផុត និងតាមដានព័ត៌មានតែពីប្រភពផ្លូវការ។

យោងតាមសេចក្តីថ្លែងការណ៍ដែលផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដ្រូនចំនួន ៦ ត្រូវបានបាញ់ទៅលើប្រព័ន្ធរ៉ាដាការពារដែនអាកាសអាមេរិក នៅមូលដ្ឋានឧទ្ធម្ភាគចក្រ Al-Riffa។ កងឆ្មាំក៏បានព្រមានថា ច្រកសមុទ្រហ័រមូសនៅតែបិទ ហើយការវាយប្រហារណាមួយពីអាមេរិកនឹងទទួលការឆ្លើយតបកាន់តែខ្លាំង។ កាលពីថ្ងៃសុក្រ យោធាអាមេរិកបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ពីរគ្រឿងនៅលើដែនអាកាសបារ៉ែន ដោយគ្មានអ្នករងរបួស ឬការខូចខាត។

បារ៉ែនជាទីតាំងនៃមូលដ្ឋានកងទ័ពជើងទឹកអាមេរិកដ៏ធំមួយ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសឈូងសមុទ្រ ដែលរងផលប៉ះពាល់ខ្លាំងពីសង្គ្រាម។ សង្គ្រាមនេះបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលអាមេរិក និងអ៊ីស្រាអែលវាយប្រហារភ្លាមៗលើអ៊ីរ៉ង់។ ក្នុងរយៈពេលប្រាំបីខែកន្លងមក អ៊ីរ៉ង់បានរឹតត្បិតការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស និងវាយប្រហារលើព្រលានយន្តហោះ កំពង់ផែ និងកន្លែងថាមពលនៅក្នុងតំបន់។


Explosions and sirens rang out across Bahrain as authorities urged residents to take shelter. Iran's Revolutionary Guards said they had used drones to attack a US radar system at a base in the Gulf country.

The first blasts were heard at around 4 am, and residents reported a second series of explosions at around 6.30 am. Bahrain's interior ministry asked people to stay calm, move to the nearest safe place and follow news only through official channels.

According to a statement carried by Iranian state television, six drones were launched at a US air defence radar at the Al-Riffa helicopter base. The Guards also warned that the Strait of Hormuz remains closed and that any US attack would be met with an even harsher response. On Friday, the US military said it had shot down two Iranian drones over Bahrain, with no injuries or damage.

Bahrain hosts a major US naval base and is one of the Gulf states hit hardest by the war. The conflict began on 28 February, when the United States and Israel launched surprise strikes on Iran. Over the past eight months, Iran has restricted shipping through the Strait of Hormuz and struck airports, seaports and energy sites across the region.

Comments