
គណៈប្រតិភូសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាដោយផ្ទាល់ជិត ៥ ម៉ោង នៅទីក្រុងអាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នេះជាជំនួបត្រីភាគីផ្ទាល់លើកដំបូង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ ហើយការចរចានឹងបន្តនៅថ្ងៃទីពីរ។
កិច្ចប្រជុំបិទទ្វារនេះ មានគោលបំណងបើកផ្លូវទៅរកសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។ ភាគីអាមេរិកដឹកនាំដោយប្រេសិតពិសេស Steve Witkoff និងលោក Jared Kushner។ ភាគីរុស្ស៊ីដឹកនាំដោយទីប្រឹក្សាវិមានក្រឹមឡាំង Vladimir Medinsky ចំណែកភាគីអ៊ុយក្រែនដឹកនាំដោយលោក Rustem Umerov។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានហៅជំនួបនេះថា មានផលិតភាព និងដំណើរការរលូន។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា មិនទាន់មានសញ្ញាវិជ្ជមានណាមួយភ្លាមៗនៅឡើយទេ។
យោងតាមភាគីអ៊ុយក្រែន និងមន្ត្រីអាមេរិក ការពិភាក្សាផ្តោតលើបញ្ហាមនុស្សធម៌ ដូចជាការដោះដូរឈ្លើយសឹក ការធានាសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែន និងយន្តការការពារកុំឱ្យសង្គ្រាមផ្ទុះឡើងវិញ។ បញ្ហាទឹកដីនៅតែជាចំណុចខ្វែងគំនិតធំបំផុត។ កិច្ចប្រឹងប្រែងការទូតនេះធ្លាប់ជាប់គាំង ក្នុងអំឡុងពេលសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។
Delegations from the United States, Russia and Ukraine held nearly five hours of direct talks in Abu Dhabi, in the United Arab Emirates. It was the first face-to-face three-way meeting since February 2026, and the talks continue for a second day.
The closed-door meeting aims to open a path towards peace between Moscow and Kyiv. The US side was led by special envoy Steve Witkoff and Jared Kushner. Kremlin adviser Vladimir Medinsky headed the Russian team, while Rustem Umerov led Ukraine's delegation.
Ukrainian President Volodymyr Zelensky called the meeting productive and said it ran smoothly. Russian state media, however, reported no immediate signs of a breakthrough.
According to Ukraine and US officials, the talks focused on humanitarian steps such as prisoner exchanges, long-term security guarantees for Ukraine and ways to stop the fighting from starting again. Territory remains the biggest point of disagreement. These diplomatic efforts had stalled during the war the United States and Israel fought against Iran.


