Sign up / Log in

ក្រសួង៣ រៀបចំផែនការជួសជុលផ្លូវក្រោយទឹកជំនន់

news4kh

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីវាយតម្លៃការខូចខាត និងរៀបចំផែនការស្ដារផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលរងគ្រោះដោយទឹកជំនន់ថ្មីៗនេះ។ កិច្ចប្រជុំរួមនេះប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ។

រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក ថោ ជេដ្ឋា និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានសហអធិបតីក្នុងកិច្ចប្រជុំនៅក្រសួងធនធានទឹក និងឧតុនិយម។ លោក ថោ ជេដ្ឋា បានថ្លែងថា កិច្ចប្រជុំមានសារៈសំខាន់សម្រាប់កំណត់អាទិភាពនៃការស្ដារ និងធានាថាការងារជួសជុលធ្វើឡើងឲ្យទាន់ពេល និងមានស្តង់ដារខ្ពស់។

លោក ប៉េង ពោធិ៍នា បានសម្ដែងទំនុកចិត្តលើកិច្ចសហការរវាងក្រសួងទាំងបី ជាពិសេសក្នុងការអនុវត្តការណែនាំរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ឲ្យយកបទពិសោធន៍ទឹកជំនន់ឆ្នាំនេះ ធ្វើជាមូលដ្ឋានពិនិត្យចំណុចខ្សោយ និងកែសម្រួលបច្ចេកទេស ដើម្បីឲ្យហេដ្ឋារចនាសម្ព័ន្ធធន់ជាងមុន។ លោកក៏បានសង្កត់ធ្ងន់លើការរៀបចំប្រព័ន្ធបង្ហូរទឹកឲ្យមានប្រសិទ្ធភាព ដើម្បីការពារផ្លូវពីការលិចលង់។

រដ្ឋមន្ត្រីទាំងបីបានយល់ព្រមលើចំណុចសហការសំខាន់ៗចំនួន៦។ ក្នុងនោះ ក្រុមបច្ចេកទេសនឹងចូលរួមសិក្សាគម្រោងផ្លូវ និងប្រព័ន្ធធារាសាស្ត្ររួមគ្នា រៀបចំគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែនដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចែករំលែកទិន្នន័យ និងផែនទី និងបង្កើតក្រុមការងារបច្ចេកទេសរួម ដើម្បីចុះពិនិត្យទីតាំងដែលខូចខាត។


The ministries of Public Works and Transport, Water Resources and Meteorology, and Rural Development have agreed to work more closely together to assess flood damage and prepare plans to restore roads and other infrastructure hit by recent flooding. The joint meeting was held on Tuesday.

Public Works Minister Peng Ponea, Water Resources Minister Thor Chetha and Rural Development Minister Chhay Rithisen co-chaired the meeting at the Ministry of Water Resources and Meteorology. Thor Chetha said the meeting was important for setting restoration priorities and making sure repair work is done promptly and to a high standard.

Peng Ponea expressed confidence in the three ministries working together, especially in following Prime Minister Hun Manet's guidance to use this year's floods to review weaknesses and fix technical shortcomings, so infrastructure is more resilient. He also stressed the need for effective drainage to keep roads from flooding.

The three ministers agreed on six main areas of cooperation. Technical teams will jointly study road and irrigation projects, prepare infrastructure restoration plans in border areas for the Ministry of Economy and Finance, share data and maps, and set up a joint technical group to inspect damaged sites.

Comments