Sign up / Log in

ហ្សេលេនស្គី៖ អាមេរិកសួរពីការដកខ្លួនចេញពី Donbas ជាថ្នូរនឹងសមាជិកភាពណាតូ

news4kh

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា អ្នកចរចាអាមេរិកបានលើកសំណួរថា តើអ៊ុយក្រែននឹងដកខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Donbas ដែរឬទេ ប្រសិនបើខ្លួនបានចូលជាសមាជិកណាតូ។ នេះជាលើកដំបូង ដែលបញ្ហាសមាជិកភាពណាតូ ត្រូវបានភ្ជាប់ទៅនឹងការបោះបង់ទឹកដី ក្នុងកិច្ចចរចាសន្តិភាព។

លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា បន្ទាប់ពីកិច្ចចរចាសន្តិភាពជុំចុងក្រោយ រវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអាប៊ូដាប៊ី និងនៅប្រទេសអៀរឡង់។ លោកថា ដោយសារសំណួរនេះ បញ្ហាណាតូបានវិលត្រឡប់មកលើតុចរចាវិញ។

លោកបញ្ជាក់ថា ផ្នែកនៃតំបន់ Donbas ដែលភាគីអាមេរិកនិយាយដល់ គឺជាតំបន់ដែលរុស្ស៊ីមិនទាន់គ្រប់គ្រង ហើយលោកមិនយល់ព្រមប្រគល់វាទេ។ លោកព្រមានថា បំណងរបស់លោក ពូទីន ចង់ប្តូរព្រំដែននៅអឺរ៉ុប គឺពិតប្រាកដ និងមានគ្រោះថ្នាក់ ព្រោះវាអាចនាំឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរ។ ប្រធានាធិបតីរុស្ស៊ីតែងតែនិយាយថា សមាជិកភាពណាតូរបស់អ៊ុយក្រែន គឺជាខ្សែបន្ទាត់ក្រហមសម្រាប់មូស្គូ ហើយបានយកវាជាហេតុផលមួយ សម្រាប់ការវាយលុកទ្រង់ទ្រាយធំក្នុងឆ្នាំ២០២២។

ទោះយ៉ាងណា លោក ហ្សេលេនស្គី ថា ប្រសិនបើអ៊ុយក្រែនទទួលបានកញ្ចប់ជំនួយទូលំទូលាយមួយ ពីអាមេរិក និងដៃគូណាតូ ដែលរួមមានការធានាសន្តិសុខ ថវិកាយោធា និងផែនការស្តារប្រទេសឡើងវិញ លោកនឹងដាក់សំណួរអំពីទឹកដីនេះទៅប្រជាមតិជាតិ ដើម្បីឱ្យប្រជាជនសម្រេច។ លោកសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងណាមួយនឹងមិនទទួលស្គាល់ទឹកដីដែលកំពុងត្រូវកាន់កាប់ ថាជារបស់រុស្ស៊ីទេ ហើយអព្យាក្រឹតភាពជាផ្លូវការរបស់អ៊ុយក្រែនក៏មិនអាចកើតឡើងដែរ។


Ukrainian President Volodymyr Zelensky says US negotiators asked whether Ukraine would withdraw from part of the Donbas region if it were allowed to join NATO. It is the first time NATO membership has been linked to giving up territory in the peace talks.

Zelensky spoke to reporters on Saturday 14 November, after the latest rounds of peace talks between Russia and Ukraine in Abu Dhabi and in Ireland. Because of that question, he said, the NATO issue is back on the negotiating table.

He stressed that the part of Donbas the Americans asked about is not under Russian control, and that he refuses to hand it over. He warned that Putin's wish to redraw borders in Europe is real and dangerous, because that kind of thinking leads to war or makes conflicts worse. The Russian president has long called Ukrainian NATO membership a red line for Moscow and cited it as one reason for the full-scale invasion in 2022.

Still, Zelensky said that if Ukraine received a broad package from the US and NATO partners, including security guarantees, military funding and a recovery plan, he would put the territorial question to a national referendum and let the people decide. He insisted that no deal will recognise occupied land as Russian, and that formal neutrality for Ukraine is off the table.

Comments