ក្រុមហ៊ូទីគ្រប់គ្រងច្រកសមុទ្រ Bab el-Mandeb បិទផ្លូវនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត

N
news4kh
ក្រុមប្រដាប់អាវុធហ៊ូទីនៅប្រទេសយេម៉ែន ដែលមានការគាំទ្រពីអ៊ីរ៉ង់ បានវាយដណ្តើមបាននិងគ្រប់គ្រងទាំងស្រុងលើតំបន់ច្រកសមុទ្រ បាប់ អែលមេនឌែប (Bab el-Mandeb) ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតសម្រាប់នាវាដឹកទំនិញឆ្លងកាត់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ។ ច្រកសមុទ្រនេះជាផ្លូវនាំចេញប្រេងដ៏សំខាន់ទីពីររបស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈផ្លូវនាំចេញទីមួយនៅច្រកសមុទ្រហ័រមូស (Hormuz) ត្រូវបិទខ្ទប់ដោយអ៊ីរ៉ង់អស់រយៈពេលជាង ៦ ខែមកហើយ។ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញានេះ អារ៉ាប៊ីសាអូឌីតបានប្រកាសផ្អាកប្រតិបត្តិការបំពង់បង្ហូរប្រេងពីទិសខាងកើតទៅខាងលិច បន្ទាប់ពីរងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។
Yemen's Houthi forces, backed by Iran, have seized full control of the Bab el-Mandeb Strait, a vital maritime corridor for cargo vessels connecting the Red Sea to the Suez Canal. The strait serves as Saudi Arabia's second primary oil export route, following the Strait of Hormuz which has been blocked by Iran for over six months. On Saturday, September 12, Saudi Arabia announced the temporary suspension of its East-West crude oil pipeline operations following consecutive attacks by Iranian-aligned militia forces.
24.365 SRY
Khmer Brief
Write your comment...

Comments