ប្រទេស២ដណ្តើមគ្នាសុំធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតគុនខ្មែរ ក្រោយជោគជ័យនៅវៀតណាម

N
news4kh
ភ្នំពេញ៖ បន្ទាប់ពីការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីលើកទី១ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងប្រទេសវៀតណាម មានប្រទេសចំនួនពីរបានបង្ហាញបំណងដណ្តើមគ្នាសុំធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតគុនខ្មែរជាបន្តបន្ទាប់។ យោងតាមការឱ្យដឹងពីលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ បានឱ្យដឹងថា ក្រោយបញ្ចប់ព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី១ ដោយជោគជ័យ ប្រទេសសមាជិកបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាយុទ្ធសិល្ប៍បុរាណខ្មែរមួយនេះ។ ការកើនឡើងនូវប្រប្រិយភាព និងការគាំទ្រយ៉ាងទូលំទូលាយនេះ បានជំរុញឱ្យប្រទេសទាំងពីរស្ម័គ្រចិត្ត និងស្នើសុំសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតប្រដាល់គុនខ្មែរថ្នាក់តំបន់ និងអន្តរជាតិនាពេលខាងមុខ។
Phnom Penh: Following the resounding success of the 1st Asian Kun Khmer Championship held in Vietnam, two countries are now competing for the right to host upcoming Kun Khmer martial arts competitions. According to Mr. Khow Chhay, President of the Khmer Boxing Federation and Secretary-General of the International Kun Khmer Federation, the successful execution of the inaugural Asian championship sparked widespread interest in Cambodia's traditional martial art. This surge in international recognition and enthusiasm has prompted two nations to submit proposals to host future regional and international Kun Khmer tournaments.
88.089 SRY
Khmer Brief
Write your comment...

Comments