
ប្រទេសចិន និងរុស្ស៊ី បានរួមគ្នាព្រមានសហរដ្ឋអាមេរិក ឱ្យបញ្ឈប់សកម្មភាពបង្កើន និងការប្រកួតប្រជែងសព្វាវុធនៅក្នុងលំហអាកាស។ ទីក្រុងប៉េកាំងបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ជាបន្ទាន់នូវរាល់ការរៀបចំសង្គ្រាមក្នុងលំហអាកាស ខណៈទីក្រុងម៉ូស្គូបានសង្កត់ធ្ងន់ថា លំហអាកាសគួរតែត្រូវបានរក្សាទុកជាតំបន់គ្មានសព្វាវុធគ្រប់ប្រភេទ។ ការប្រតិកម្មរួមគ្នានេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសទទួលស្គាល់ថា ខ្លួនមានអាវុធឈរជើងនៅក្នុងគន្លងតារាវិថី។
China and Russia have jointly warned the United States to stop its militarization and arms competition in outer space. Beijing called on Washington to immediately halt all preparations for space warfare, while Moscow emphasized that outer space should remain entirely free of all types of weapons. This combined response from Chinese and Russian officials follows a public acknowledgment by the US that it possesses armed capabilities deployed in Earth's orbit.
