
សម្តេចប៉ាប អេឡុងទី១៤ ប្រមុខដឹកនាំសាសនាគ្រិស្តនិកាយកាតូលិក បានយាងមកដល់ទីក្រុងប៉ារីស នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូងរយៈពេល ៤ថ្ងៃ នៅក្នុងប្រទេសបារាំង។ ក្នុងឱកាសនៃការយាងមកដល់នេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងលោកស្រីជំទាវទី១ បានអញ្ជើញទៅទទួលស្វាគមន៍ព្រះអង្គផ្ទាល់នៅឯព្រលានយន្តហោះ។ ក្នុងជំនួបជាមួយឥស្សរជនបារាំងនៅឯវិមានអេលីហ្សេ ប្រមុខដឹកនាំបុរីវ៉ាទីកង់បានលើកឡើងអំពីប្រធានបទសំខាន់ៗមួយចំនួន រួមមានគោលការណ៍រដ្ឋគ្មានសាសនាជ្រៀតជ្រែក ការបញ្ចប់ជីវិតមនុស្សតាមបែបវេជ្ជសាស្ត្រ និងការវិវត្តនៃបញ្ញាសិប្បនិម្មិត (AI)។
The head of the Catholic Church, Pope Along XIV, arrived in Paris on Friday, September 25, to begin a four-day visit to France. French President Emmanuel Macron and the First Lady personally welcomed the Pope at the airport upon his arrival. Speaking before French dignitaries at the Élysée Palace, the Vatican leader discussed important issues including secularism, end-of-life care, and artificial intelligence.


