
ហ្វាំងឡង់ ដែលជាប្រទេសជិតខាងរុស្ស៊ី បានប្រកាសចូលរួមជាផ្លូវការនៅក្នុងប្រព័ន្ធឆ័ត្រនុយក្លេអ៊ែរអឺរ៉ុប ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដោយប្រមុខរដ្ឋបារាំងកាលពីខែមីនា។ តាមរយៈការសម្រេចចិត្តនេះ ហ្វាំងឡង់បានក្លាយជាប្រទេសអឺរ៉ុបទី១០ ដែលបានចូលរួមនៅក្នុងប្រព័ន្ធខែលការពារសន្តិសុខមួយនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខតំបន់អាកទិក ដែលហ្វាំងឡង់ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា។
Finland, a country neighboring Russia, has announced its decision to join the European nuclear umbrella initiative, a defense framework proposed by the French president in March. By joining this alliance, Finland becomes the tenth European nation to participate in the nuclear shield system. The announcement was officially made during the Arctic Security Summit hosted by Finland on Monday, September 14.
