
មនុស្សយ៉ាងហោចណាស់ ៨២ នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់រលំដីអណ្តូងរ៉ែមាសមួយកន្លែងនៅប្រទេសស៊ូដង់។ ក្រុមជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ស្វែងរកអ្នកដែលត្រូវបានកប់ក្រោមគំនរដី និងថ្ម។
ស៊ូដង់ ដែលជាប្រទេសធំជាងគេទីបីនៅទ្វីបអាហ្វ្រិក បច្ចុប្បន្នកំពុងរងគ្រោះដោយសារសង្គ្រាមស៊ីវិលយ៉ាងរ៉ាំរ៉ៃ។ ការធ្វើអាជីវកម្មរ៉ែមាសបានក្លាយជាប្រភពចំណូលដ៏ចម្បងដែលកងទ័ព និងក្រុមប្រដាប់អាវុធប្រជែងគ្នាយកមកកេងចំណេញ ដើម្បីទ្រទ្រង់ និងបន្តសង្គ្រាមប្រយុទ្ធគ្នា។
At least 82 people have been killed and many others remain missing following a catastrophic collapse at a gold mine in Sudan. Rescue efforts are underway as victims are believed to be buried deep beneath piles of earth and debris.
Sudan, the third-largest country in Africa, continues to suffer from a prolonged civil war. Gold mining has become a vital source of revenue for rival military forces and armed groups, who exploit the nation's precious resources to finance and sustain the ongoing conflict.
