
ប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង បានអះអាងថា វត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់របស់ពួកគាត់ បានបណ្តាលឱ្យច្រាំងទន្លេនៅខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន ២២៦ គ្រួសារ ដែលមានមនុស្សរស់នៅសរុបជាង ៨០០ នាក់ បានបាក់ស្រុតជាបន្តបន្ទាប់។ ពលរដ្ឋរងផលប៉ះពាល់ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហានិភ័យនៃការបាក់ស្រុតផ្ទះសម្បែងចូលទៅក្នុងទន្លេ។ ហេតុនេះ ពួកគេបានអំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាល ឱ្យជួយអន្តរាគមន៍ផ្អាកសកម្មភាពបូមខ្សាច់ទាំងស្រុងនៅក្នុងឃុំពាមមានជ័យ ដើម្បីការពារដីភូមិ និងលំនៅឋានដូនតារបស់ពួកគេឱ្យបានគង់វង្ស។
Residents in Thmei Village, Peam Mean Chey Commune, Peam Chor District, Prey Veng Province, report that continuous riverbank erosion behind the homes of 226 families—affecting over 800 residents—has occurred since sand dredging barges began operating in the area. Both affected villagers and local authorities have expressed serious concern that homes could eventually collapse into the river. In response, they are appealing to the government to completely halt sand dredging operations in Peam Mean Chey commune to safeguard their ancestral land and homes.
