ទ្រឹស្តីនៃជំនួយ

P

🌱ការរកស៊ីជាមួយគេ មិនមែនតែម្ដងទេ បើអ្នកលេងល្អ គេមិនត្រឹមតែត្រឡប់មកទៀតទេ ក៏នឹងនាំមនុស្សផ្សេងមកជួយទិញអ្នកថែមទៀតផង។


🌱ឱកាសក្នុងទីផ្សារ គេមិនផ្តល់ ឱ្យអ្នកទេ អ្នកត្រូវទៅយកវាមកដោយ ការបង្ហាញសមត្ថភាពធ្វើទីផ្សារបស់ពិត គុណភាពល្អ សេវាកម្មល្អ អ្នកលក់បែបរួសរាយ ជាមួយសុជីវធម៌។


🌱មិនត្រូវរកស៊ីបិតផ្លូវ យើងធ្វើអាជីវកម្មមិនមែនដើម្បីឲ្យអ្នកដទៃបរាជ័យ តែដើម្បីបង្កើត ប្រព័ន្ធទំនាក់ទំនងដែលអាចប្រើបានយូរអង្វែង។


🌱កុំទុកជំនាញនៅក្នុងខួរក្បាល ត្រូវបម្លែងវាជា ចំណូល និងឱកាសសម្រាប់អ្នកផ្សេង យុទ្ធសាស្រ្តឈ្នះៗ អ្នកទិញក៏ចំណេញអ្នកក៏ទទួលបានផលចំណេញពីការចាយលុយ។


🌱ឈ្នះម្ដងមិនសំខាន់ ឈ្នះរៀងរាល់ថ្ងៃដោយ មិនបាត់មនុស្សនៅជុំវិញខ្លួន នោះហើយជាជំនួញពិតប្រាកដ។


🎯កុំវិនិយោគលើតែផលិតផល ត្រូវវិនិយោគលើ ទំនាក់ទំនង ព្រោះផលិតផលអាចផ្លាស់ប្តូរ តែ មនុស្សល្អនៅជាមួយយើងបានយូរ។


✨ជំនួញល្អ មិនមែនចាប់ផ្តើមដោយការលក់ តែ អាចចាប់ផ្តើមដោយការរកឃើញបញ្ហារបស់មនុស្សហើយព្យាយាមដោះស្រាយឲ្យកាន់តែល្អប្រសើរ។

Comments