ទ្រឹស្ដីនៃពិធីបុណ្យសព (Funeral Theory)
«ទ្រឹស្ដីនៃពិធីបុណ្យសព» បានពោលថា៖ មិនថាអ្នកជាមនុស្សល្បីល្បាញ ឬមានគេរាប់អានច្រើនប៉ុណ្ណានោះទេ មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ ប្រហែលជាដប់នាក់ប៉ុណ្ណោះដែលនឹងយំសោកនៅថ្ងៃដែលអ្នកស្លាប់។
ការពិតដែលមិនអាចប្រកែកបាន: ប្រសិនបើអាកាសធាតុមិនល្អ (មេឃភ្លៀង) នោះមនុស្សដែលស្គាល់អ្នក នឹងមកចូលរួមបុណ្យសពរបស់អ្នកតែពាក់កណ្តាលប៉ុណ្ណោះ។
ប៉ុន្តែ មនុស្សយើងភាគច្រើន បែរជាចំណាយពេលពេញមួយជីវិត ដើម្បីព្យាយាមធ្វើឱ្យអ្នកដទៃពេញចិត្តទៅវិញ។ យើងបន្ទន់សម្តី យើងបន្ទាបខ្លួន ហើយយើងរស់នៅតាមរបៀបដែលធ្វើឱ្យអ្នកដទៃមានអារម្មណ៍ល្អ។
យើងបារម្ភខ្លាំងពេកពីការយល់ស្របរបស់អ្នកដទៃដែលសូម្បីតែ «ឆ័ត្រ» មួយក៏គេមិនព្រមយកមកឱ្យយើងផង ជាមនុស្សដែលនឹងមិនព្រមឈរហាលភ្លៀងខ្យល់ នៅពេលដែលគេកំពុងបញ្ចុះសពរបស់យើង។
ចុងក្រោយបង្អស់ ជីវិតវាមិនមែនស្ថិតនៅលើចំនួនមនុស្សដ៏ច្រើនកុះករនោះទេ។ វាស្ថិតនៅលើមនុស្សតិចតួចដែលនៅក្បែរយើង ទោះជាក្នុងស្ថានភាពមានព្យុះភ្លៀងឬមេឃស្រឡះ។
មុស្សដែលស្គាល់អ្នកច្បាស់ ស្រឡាញ់អ្នកពិតប្រាកដ និងជ្រើសរើសយកអ្នកជានិច្ច។
ដូច្នេះ សូមឈប់រស់នៅដើម្បីតែចង់បាន «ការទះដៃអបអរ» ពីអ្នកដទៃទៅ។ ចូររស់នៅជាជីវិតមួយដែលមាន «ខ្លឹម» ខាងក្នុងវិញ។
អត្ថបទបកប្រែ ព្រះបិតុលា លីវប៉ី


