១. កូនត្រូវរៀនរឹងបុឹង និងមានជំហរច្បាស់លាស់មួយសម្រាប់ខ្លួន។ កូនអាចពឹងគេបាន តែបើអត់គេ ក៏កូនអាចរស់ដោយខ្លួនឯងបាន។
២. មិនថាកូនពូកែប៉ុនណាទេ នៅតែមានមនុស្សពូកែជាងកូនជានិច្ច។ បើកូននៅតែបន្តប្រៀបធៀបរវាងខ្លួនកូនហើយនឹងអ្នកដទៃ កូននឹងមិនមានថ្ងៃដែលកូនយល់ថាខ្លួនគ្រប់គ្រាន់នោះទេ។ រៀនរស់ជាខ្លួនឯង ប្រឹងឱ្យអស់ពីសមត្ថភាព ហើយរីករាយនឹងលទ្ធផលដែលកូនទទួលបាន។
៣. រឿងក្នុងចិត្តខ្លះ កូនអាចលាក់ទុកមិននិយាយប្រាប់គេឱ្យដឹងឮបាន ប៉ុន្តែកូនមិនត្រូវគេចវេះទេ កូនត្រូវប្រឈមមុខនឹងរឿងនោះនៅក្នុងចិត្តរបស់ខ្លួន កូនរៀនពន្យល់ខ្លួនឯង កូនរៀនដោះលែង កូនរៀនដាក់ចុះ កូនរៀនព្រមតាមដំណើរនៃធម្មជាតិ។ ផ្លូវចិត្ត គឺសំខាន់ កូនគប្បីរៀនមើលថែផ្លូវចិត្តកូនឱ្យបានល្អផង។


