[ រីករាយជាមួយដំណើរជីវិត ]
បទពិសោធន៍ មេរៀន និង ទំនាក់ទំនងដែលយើងបានបង្កើតក្នុងដំណើរជីវិតនេះ ពិតជាមានតម្លៃណាស់ ព្រោះការរីកចម្រើនកើតឡើងនៅពេលយើងកំពុងដើរទៅមុខ មិនមែននៅពេលដែលយើងទៅដល់គោលដៅនោះទេ ។
ជាការពិត នៅពេលខ្លះ យើងចំណាយពេលវេលាយ៉ាងយូរ ដើម្បីតាមចាប់យកអ្វីដែលយើងមិនមានរហូតភ្លេចគិតពីរបស់មានតម្លៃជាច្រើន ដែលមាននៅជុំវិញខ្លួនរបស់យើងទៅវិញ ។ ព្រោះតែយើងរវល់ផ្តោតទៅមុខ ដោយមិនបានយកចិត្តទុកដាក់នឹង អ្វីដែលនៅឆ្វេងស្តាំដៃរបស់យើង ដែលនៅក្បែរៗយើង ហើយប្រឹងសម្លឹងទៅមុខហួសរហូតដល់ស្តាយក្រោយ នៅពេលអ្វីៗដែលយើងធ្លាប់មានបានបាត់បង់អស់រលីង ។
យើងនឹង មានអារម្មណ៍ស្តាយក្រោយពេញជីវិតជារៀងរហូត នៅពេលដែលយើងតាមចាប់អ្វីដែលយើងគ្មាន ហើយមិនចេះដឹងគុណនៅអ្វីដែលយើងកំពុងតែមាន ។


