រកឃើញផ្លូវថ្មី

P

[ រកឃើញផ្លូវថ្មី ]

មិនមាននរណាល្អឥតខ្ចោះនោះទេ កុំភ័យខ្លាចថា ខ្លួននឹង ធ្វើខុស ព្រោះកំហុសខ្លះអាចនាំឲ្យយើងរកឃើញផ្លូវថ្មី ឬ វិធីល្អជាងមុន ។ យើងមិនអាចដឹងបានទេថា យើងអាចមានសមត្ថភាពកម្រិតណា បើយើងមិនផ្តល់ឳកាសឲ្យខ្លួនឯងបានសាកល្បងផ្លូវថ្មីទេនោះ ។


ការជឿជាក់លើខ្លួនឯងជាជំហានដំបូងក្នុងការរកឃើញថាមពលក្នុងខ្លួនយើង ។ ដូច្នេះហើយ ត្រូវមានជំនឿចិត្តលើខ្លួនឯង ហើយចាប់ផ្តើមធ្វើកិច្ចការនោះឲ្យល្អបំផុត ។ ភាពជោគជ័យ មិនអាស្រ័យលើទីកន្លែងកំណើតរបស់យើងនោះទេ តែអាស្រ័យលើទំហំចិត្តដែលអ្នកដាក់ចូលទៅក្នុងអ្វីដែលអ្នកស្រលាញ់ ។


ភាពភ័យខ្លាចអាចរារាំងយើងពីការសាកល្បងអ្វីថ្មីៗ ឬ ឈានដល់សក្តានុពលរបស់យើង ។ ការធ្វើជាមនុស្សក្លាហាន មិនមែនមានន័យថា យើងមិនខ្លាចនោះទេ ប៉ុន្តែ ជាការជ្រើសរើស ដើម្បីបន្តដំណើរជីវិតទៅមុខបន្តទៀត ។


Comments