ពាក្យថា ជីវិតគឺ ពិបាក!
តែយើងក៏មិនអាចបញ្ឈប់ដំណើររបស់យើងព្រោះការលំបាកទាំងអស់នេះដែរ។
ជីវិតជាដំណើរ! ដែលមានមកទាំងលំបាក លើសពីលំបាក និង ក៏មានដែរ នូវភាពរីករាយដែលជីវិតបានផ្ដល់ឱ្យយើង អាចថាទុកជាការលួងលោម ឬ ជាអំណោយដ៏តូចមួយ ដែលជួយឱ្យយើងរក្សាបាននូវក្ដីសង្ឃឹមបន្ដទៀត។
កាន់តែដើរទៅមុខ កាន់តែជួប នូវរឿងរ៉ាវជាច្រើន និង មនុស្សជាច្រើន។ តួយ៉ាងមនុស្សខ្លះដែលយើងបានជួប ប្រៀបបាននឹងអនុស្សាវរីយ៍ដ៏ទន់ផ្អែម បើទោះពេលវេលាកន្លងទៅយូរប៉ុណ្ណា ក៏យើងនៅតែរលឹកដឹងគុណចំពោះការបានជួបជួននាគ្រានោះ។ និង រឿងខ្លះដែលយើងបានឆ្លងកាត់មកវាផ្ដល់ឱ្យយើងទាំងភាពឈឺចាប់ និង មេរៀន។

