អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្ដាត !
ការប្រើប្រាស់អណ្តាតអាចធ្វើឱ្យអ្នកប្រើនោះ ទទួលបាននូវផលផ្សេងៗ ទៅតាមការគន្លាស់វា បើគន្លាស់ត្រូវល្អណាស់ ផ្ទុយទៅវិញ បើប្រើខុសទំនងមិនត្រឹមតែមិនបានប្រយោជន៍នាំទុក្ខដល់ខ្លួនទៀតផង...។
ន័យម្យ៉ាងទៀត អណ្ដាតនេះ អាចធ្វើឱ្យអ្នកដទៃឈឺចុកចាប់ខ្លោចផ្សាដោយសារវាបាន មិនត្រឹមតែឈឺទេ ពេលខ្លះអាចរហូតដល់ស្លាប់បាត់បង់ជីវិតក៏មាន ។
ដូចនេះគួរប្រើអណ្ដាតរបស់អ្នកឱ្យល្អ មានប្រយោជន៍ ដោយមិនបៀតបៀនខ្លួននិងអ្នកដទៃអី ប្រើដោយប្រុងប្រយ័ត្នផង.។


