“ពីថ្ងៃនេះទៅ ធ្វើជាមនុស្សមានពន្លឺ មានថាមពលក្នុងខ្លួន”
១- រៀននិយាយល្អពីគេ៖
មិនថាមិត្តភក្តិ បងប្អូន ឬ សាច់ញាតិនោះទេ សូម្បីមនុស្សដែលអ្នកស្អប់ក៏ដោយ។ និយាយល្អពីគេ ស្មើនឹងនិយាយល្អពីខ្លួនឯង អ្នកនឹងចាប់ផ្តើមមានលាភ មនុស្សជុំវិញអ្នកនឹងចាប់ផ្តើមស្រលាញ់ចូលចិត្តអ្នក។
២- មិនប្រកាន់នឹងរឿងតូចតាច នាំឱ្យខូចអារម្មណ៍៖
រឿងធំត្រូវតែម៉ត់ចត់ ត្រូវតែចិត្តដាច់ និងមានគោលការណ៍ខ្លួនឯង រឿងតូចមិនចាំបាច់ធ្វើឱ្យស្មុគស្មាញពេកទេ បណ្តោយឱ្យវាទៅតាមសម្រួលទៅ កុំអនុញ្ញាតឱ្យវាបំផ្លាញបរិយាកាស និងពេលវេលាល្អៗរបស់យើង។
៣- កុំចំណាយពេលឈឺក្បាលរឿងគេ៖
គេល្អ សាទរគេទៅ គេអាក្រក់ ក៏កុំជាន់ឈ្លីគេអី មនុស្សតែងតែមានឡើងមានចុះ យើងមិនមែនជាគេ យើងមើលមិនដឹងថារឿងទាំងមូលវាបែបណានោះទេ កុំសៅហ្មងនឹងជីវិតគេ រស់នៅជីវិតខ្លួនឯង ឱ្យតែប្រសើរទៅបានហើយ។
៤- ទប់ស្កាត់រឿងអាក្រក់ ចែករំលែករឿងល្អ៖
នៅក្នុងបណ្តាញសង្គមសម័យនេះ អ្នកណាក៏ជាអ្នកផ្សព្វផ្សាយព័ត៌មានដែរ។ បើឃើញរឿងមិនល្អកើតឡើង បញ្ឈប់វាត្រឹមអ្នក បើមានរឿងល្អកើតឡើង ចែករំលែកទៅកាន់មនុស្សជុំវិញខ្លួន ធ្វើជាអ្នកនាំសារល្អ មានពន្លឺ មានថាមពលនៅក្នុងខ្លួន។


