ម៉ែស្រលាញ់យេីង

P

បេីម៉ែល្ងង់ សូមឲ្យកូនឆ្លាត

បេីម៉ែមិនស្អាត សូមឲ្យកូនបវរ

បេីម៉ែអាក្រក់ សូមឲ្យកូនល្អ

បេីម៉ែនេះក្រ សូមឲ្យកូនមាន

ម៉ែស៊ូលំបាក ឲ្យតែកូនសុខ

ម៉ែស៊ូត្រុកៗ ឲ្យតែកូនរៀន

ម៉ែស៊ូទ្រាំអត់ ឲ្យតែកូនបាត់ឃ្លាន

ម៉ែស៊ូបំពាន ឲ្យតែកូនឈ្នះ ។


ម៉ែស្រលាញ់យេីង ជាងយេីងស្រលាញ់គាត់ ព្រោះគាត់ជាអ្នកបង្កើតយេីងមកលើផែនដីនេះ ។ ម៉ែជាមនុស្សស្រីម្នាក់ដែលអស្ចារ្យ តែងតែបារម្ភពីយេីង ស្រលាញ់យេីងដោយស្មោះជារៀងរហូត ចាប់តាំងពីយេីងកេីត ដល់យើងមានគ្រួសារមានកូន ក៏ម៉ែនៅតែស្រលាញ់ នឹង មើលថែរក្សា ព្រោះក្តីស្រលាញ់ម៉ែ មានច្រើនណាស់ វាស់ទំហំមិនបានឡើយ 💖


Comments